តេន្នីស៖Novak Djokovic ផ្តួលកីឡាករ Marton Fucsovics ដើម្បីឈានដល់ជុំទី 2

US Open 2018៖កីឡាករ Novak Djokovic បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការរក្សាសំណាងនៅញូវយ៉កមុនពេលបានយកឈ្នះកីឡាកររបស់ហុងគ្រី Marton Fucsovics ក្នុងការប្រកួត US Open ជុំទី 1 នៅទីលាន Flushing Meadows ។

Djokovic ដែលមានមហិច្ចតាឈ្នះពានរង្វាន់ក្របខ័ណ្ឌ Grand Slam ជាលើកទី 14 បានឈ្នះ 6-3 3-6 6-4 និង 6-0 ។ម្ចាស់ជើងឯកក្របខ័ណ្ឌ Wimbledon កីឡាករ Djokovic ដែលបានឈ្នះពានរង្វាន់បុរសនៅ Flushing Meadows ក្នុងឆ្នាំ 2011 និងឆ្នាំ 2015 នឹងជួបជាមួយកីឡាករអាមេរិក Tennys Sandgren ក្នុងជុំទី 2៕