ប្រាសាទអង្គរវត្តកម្ពុជាជាប់លេខ​១ ជាទី សំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមទីសំណង់ប្រវត្តិសាស្ត្រដ៏ល្បីៗក្នុងលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨

សៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅមុខ ប្រាសាទអង្គរវត្ត បានប្រារព្ធកម្មវិធីទទួល ពានរង្វាន់ប្រាសាទអង្គរវត្តកម្ពុជា ដែលត្រូវប្រជាជនរាប់លាននាក់លើពិភពលោករាប់លាននាក់ជ្រើសរើសជាសំណង់ប្រវត្តិសាស្រ្តដ៏ល្អជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០១៨នេះ ដែលបានជាប់លេខ ជាទីសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតក្នុងចំណោមទីសំណង់ប្រវត្តិសាស្ត្រដ៏ល្បីៗក្នុងលោកចំនួន២៥។

សូមបញ្ជាក់ថាពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង និងអាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករផងដែរ៕