អ្នកចាំទីThibaut Courtois របស់ក្លឹប Chelsea បានផ្ទេរទៅលេងឲ្យ ក្លឹបReal Madrid ក្នុងតម្លៃខ្លួន 35 លានអឺរ៉ូ

ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្លឹបReal Madrid ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ សញ្ជាតិប៊ែលហ្សិក Thibaut Courtoisដែលជាអ្នកចាំទី ឲ្យក្លឹបតោខៀវ Chelsea បានផ្ទេរទៅលេងឲ្យ ក្លឹបReal Madrid ជាផ្លូវការហើយ។ ការផ្ទេររបស់Courtoisនេះដែរ ត្រូវបានអ្នកគាំទ្រកីឡាបាល់ទាត់ ចាត់ទុកថាអាចនិងមាន ប្រកួតប្រជែងទឹកដៃចាំទីជាមួយនិងអ្នកចាំទីជ្រើសទី១របស់ក្លឹបReal Madrid គឺកីឡាករKeylor Navas

យោងតាមបណ្តាញសារពត៌មាន Channel News Asia បានឲ្យថា កីឡាករThibaut Courtois បានឈ្នះពានរង្វាន់ Golden Glove ជាអ្នកចាំទីដ៏ល្អបំផុតនៅ World Cup 2018 បានចុះហត្ថលេខាសម្រេចផ្ទេរពីក្លិប Chelsea ទៅក្លឹបReal Madridកាលពីថ្ងៃពុធ ក្នុងតម្លៃខ្លួន 35 លានអឺរ៉ូ៕ ដោយ៖ ESK