អគ្គិភ័យឆាបឆេះផ្ទះ២ល្វែងទាំងយប់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ផ្ទះពីរល្វែងធ្វើអំពីឈើប្រក់សង្ក័សីត្រូវបានអគ្គីភ័យលេបត្របាក់ឆេះអស់ទ្រព្យសម្បត្តិមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៏ នៅវេលា ម៉ោង៧និង១០នាទីយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចជិតជិតសាលារៀនចំរើនរដ្ឋនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញផ្សែងហុយចេញពីផ្ទះ 76Dហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាគាស់ទ្វារដើម្បីយកទឹកជះខណះម្ចាស់ផ្ទះមិននៅតែជះមិនរលត់សោះអណ្ដាតភ្លើងកាន់តែខ្លាំងខ្លាំងក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់។

ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថារូបគាត់បានចាក់សោរពីក្រៅដោយមិនបានបិតប៉ារ៉ែតភ្លើង ហើយទៅយកកូននៅផ្ទះម្តាយនៅគីឡូលេខ១០នៅមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ ពេលដែលត្រឡប់មកវិញឃើញភ្លើងឆេះផ្ទះគាត់ទៅហើយ។

ការខូចខាតនូវទ្រព្យសម្បត្តិស្ទើតែទាំងស្រុង។ការប្រើប្រាស់ឡានទឹកចំនួន១០ គ្រឿង
បាញ់អស់៤គ្រឿងទើបរលត់ជាទាំងស្រុង៕