រថយន្តយីឌុបបើកគៀរម៉ូតូឌ្រីមសង់០១៨បណ្ដាលកិនបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖បុរសម្នាក់បានស្លាប់គួរអោយអាណោចអធម័បន្ទាប់ពីរថយន្តយីឌុបមួយគ្រឿងបើកគៀរហើយកិនរួចបើករត់បានប្រមាណ៥០ម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២០ខែកក្ដដាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីចំនុចមុខព្រលានយន្តហោះពោធិ៍ជិនតុងក្នុងសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះសេងសុខុមភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកត្រីមានស្រុកកំនើតនៅភូមិកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាល។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយបច្ចុប្បន្នភាពដឹងថាមុនពេលកើតហេតុគេឃើញរថយន្តយីឌុបក្បាលពណ័សម៉ាកPUSOពាក់ស្លាកលេខភ្នំពេញ.3B1898 បើកដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានគៀរម៉ូតូឌ្រីមសង់០១៨ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.1GS9956 បើកដោយបុរសម្នាក់កំពុងបើកស្របគ្នានៅខាងមុខបណ្ដាលដួលខ្ទៀតចូលកង់រថយន្តកិនស្លាប់នៅលើដងផ្លូវតែម្ដងភ្លាមៗនោះដែលរថយន្តបង្ករព្យាយាមបើករត់បានប្រមាណ៥០០ម៉ែត្រត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញហេតុក៍បានដេញពីក្រោយឃាត់បានទាំងរថយន្តនិងអ្នកបើកបរហើយប្រគល់អោយសមត្ថិច្ចប៉ុស្តិ៍ចោមចៅ៣តែម្ដង។
ក្រោយកើតហេតុសមត្ថិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុបានទំនាក់ទំនងទៅជំនាញមកវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕