ត្រាំ បដិសេធសំណើររបស់លោកពូទីនដែលស្នើរសុំចោទសួរពលរដ្ឋអាមេរិកាំង

អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលសំណើររបស់ប្រធា​នាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដែលសុំអនុញ្ញាតឱ្យអាជ្ញាធររុស្ស៊ីអាច​មាន​លទ្ធិ​ភាព​ចោទសួរពលរ​ដ្ឋអាមេរិកាំង

ការបដិសេធនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំទាំងពីរខណៈ​​ដែលលោក​ពូទីនបានផ្តល់លទ្ធភាពអោយក្រុមអ្នកស៊ើបអង្កេតអាមេរិអាចស៊ើប​អង្កេត​ជនជាតិ​រុស្ស៊ី​១២​នាក់ដែលត្រូវបានចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេ​រិកឆ្នាំ​២០១៦

ក្នុងអំឡុងជំនួបកំពូលនាទីក្រុង Helsinki លោក ត្រាំបានថ្លែងថាលោកពូទីនបានផ្ដល់អ្វីដែលលោកហៅថាជា “ការផ្តល់ជូនមិនគួរឱ្យជឿ” ។

គំនិតដែលថាលោក ត្រាំ បើកចំហដើម្បីអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីចោទសួរពលរដ្ឋអាមេរិកអំពីបទឧក្រិដ្ឋមិនច្បាស់លាស់បានបង្កឱ្យមានកំហឹង។

បន្ទាប់ពីមានការរិះគន់ពីគណបក្សប្រឆាំង សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាល​ពីថ្ងៃព្រហស្បតិ៍ថាត្រាំមិនយល់ស្របនឹងសំណើរបស់លោកពូទីននោះ​ទេ​ដែល​ផ្ទុយពីអ្វីដែលសេតវិមានបាននិយាយកាលពីមួយថ្ងៃមុនថាលោក ត្រាំ កំពុងពិចារណាសំណើនេះ។

លោក Sarah Sanders លេខាធិការព័ត៌មានប្រចាំសេតវិមានបានបន្ថែមថាក្រុងវ៉ាស៊ីនតោនសង្ឃឹមថាលោក​ពូទីននឹងមានជនជាតិរុស្ស៊ីទាំង១២នាក់ដែលត្រូវបានចោទប្រកាន់ពីប​ទចូលជ្រៀតជ្រែកការងារបោះឆ្នោតប្រធាធានាធិបតី សហរដ្ឋអាមេរិកចូលមកសហរដ្ឋអាមេរិកដើម្បីបង្ហាញភាពគ្មានទោសឬកំហុសរបស់ពួកគេ។

រុស្ស៊ីត្រូវបានគេរាយការណ៍ថាចង់សាកសួរអ្នកហិរញ្ញវត្ថុ Bill Browder ដែលជាអ្នករិះគន់លើលោក​ពូទីនដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីកំពូលៗរុស្ស៊ីកាល​ពី​៦​ឆ្នាំមុ​នចំពោះអំពើពុករលួយ។

មនុស្សម្នាក់ទៀតនៅលើរ៉ាដារបស់រុស្ស៊ីនោះគឺលោក Michael McFaulដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា និងជាអ្នករិះគន់ពូទីន។

ទន្ទឹមនឹងនេះដែរព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយនៅក្នុងការបោះឆ្នោត ៩៨ ទល់​​០ ប្រឆាំងនឹងសំណើររបស់រូស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សេតវិមានបាននិយាយថាលោក ត្រាំបានប្រាប់ទៅទីប្រឹក្សាសន្តិសុខជាតិលោក John Bolton អោយអញ្ជើញលោកពូទីនទៅទស្សនៈកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននៅរដូវស្លឹកឈើជ្រុះ