តំណាងរាស្រ្តរបស់គណបក្សប្រឆាំងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគា៧ឆ្នាំដោយសារការទទួលមូលនិធិនយោបាយខុសច្បាប់

អន្តរជាតិ៖តុលាការក្រុងសេអ៊ូលបានកាត់ទោសអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងឱ្យជាប់ពន្ធនាគា៧ឆ្នាំនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ការទទួលយកប្រាក់ជាង១លានដុល្លារនៅក្នុងមូលនិធិនយោបាយនិងសំណូកខុសច្បាប់។

លោក Lee Woo-hyun មកពីគណបក្ស សេរីភាពកូរ៉េ(Liberty Korea) ត្រូវបានចោទប្រកាន់កាលពីខែមករា​ពីបទទទួលលុយប្រមាណ ១.១៨ ពាន់លានវ៉ុន (១លានដុល្លារអាមេរិក) ពីអ្នកនយោបាយនិងអ្នកជំនួញខេត្តដែលរួមមានអតីតប្រធានក្រុមប្រឹក្សាក្រុង Namyangju ដែលស្វែងរកឥទ្ធិពលលោក Lee សម្រាប់ប្រកួតប្រជែងតំណែងចៅហ្វាយក្រុងនៅក្នុងការបោះឆ្នោតក្នុងស្រុកឆ្នាំ ២០១៤ ។

លោកLee ក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន១២០ លានវ៉ុននៅខែមីនាឆ្នាំ ២០១៥និងខែមេសាឆ្នាំ​២០១៦ពីអ្នកជំនួញម្នាក់ដែលកំពុងស្វែងរកកិច្ចសន្យាពីក្រុមហ៊ុន Korea Rail Network Authority និងក្រុមហ៊ុន Incheon International Airport Corporation ។

តុលាការកណ្តាលក្រុងសេអ៊ូលបានកាត់ទោសអ្នកតំណាងរាស្ត្រឱ្យជាប់ពន្ធនាគា៧ឆ្នាំនិងពិន័យជាប្រាក់ចំនួន​១៦០​លានវ៉ុននិងបានបង្គាប់ឱ្យលោកបង់ប្រាក់៦៨០លានវ៉ុន​សំរាប់ការរំលោភអំណាចទទួលសំណូកហើយបានប្រើឥទ្ធិ​ពល​មិនត្រឹមត្រូវ៕