Breaking News!! ទីបំផុតបារាំងលើក ពាន World Cup 2018 បន្ទាប់ពីបាន យកឈ្នះក្រូអាត ក្នុងលទ្ធផល ៤ទល់និង២

អន្តរជាតិ៖ ក្នុងជំនួបនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមជម្រើសជាតិបារាំងបានគ្រងតំណែងចំណាត់ថ្នាក់ លេខ១ ដោយបានលើកពានFIFA World Cup 2018 បន្ទាប់ពីបានយកឈ្នះ ក្រុមជម្រើសជាតិក្រូអាតក្នុង លទ្ធផល៤ទល់និង២។

គ្រាប់បាល់៤គ្រាប់របស់ក្រុមជម្រើសជាតិបារាំង រកបានដោយ ទី១. ការធ្វេសប្រហែសធ្វើឲ្យចូលទីខ្លួនឯងរបស់ក្រុមជម្រើសជាតិក្រូអាត ទី២, ការប៉េណាល់ទី១១ម៉ែត្ររបស់កីឡាករAntoine Griezmann , ទី៣ កីឡាករ Paul Pogba និងទី៤ កីឡាករ Kylian Mbappe។ រីឯ២គ្រាប់របស់ក្រុមជម្រើសជាតិក្រូអាតរកបានដោយកីឡាករIvan Perisicនិងកីឡាករ Mario Mandzukic។