ចប់ការប្រកួត!! ប៊ែលហ្ស៊ិកគ្រងតំណែងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះអង់គ្លេស

អន្តរជាតិ៖ ក្នុងជំនួបនៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានគ្រងតំណែងចំណាត់ថ្នាក់លេខ៣ ក្នុងFIFA World Cup 2018 បន្ទាប់ពីបានយកឈ្នះ ក្រុមជម្រើសជាតិអង់គ្លេសក្នុង លទ្ធផល២ទល់និង០។

គ្រាប់បាល់២គ្រាប់ត្រូវបានរកគ្រាប់បាល់ដោយកីឡាករលេខ១៥ MEUNER ក្នុងនាទី ៥ និងកីឡាករលេខ១០ E. HAZARD ក្នុងនាទី៨២៕