ក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រFIFA World Cup ជាលើកដំបូង

អន្តរជាតិ៖នៅក្នុងព្រឹត្តិការណ៍FIFA World Cup នៅរុស្ស៊ីក្រូអាតបានយកឈ្នោះអង់គ្លេស ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួន

អង់គ្លេសមានបំណងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី ចាប់តាំងពីឆ្នាំ ១៩៦៦សំរាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅទីក្រុងម៉ូស្គូ។ហើយពួកគេបានរកគ្រាប់បាល់ដំបូងនៅលើការទាត់បាល់ពិន័យដោយកីឡាករខ្សែការពារ Kieran Trippier ក្នុងនាទីទី

បន្ទាប់ពីការចាប់ផ្តើមតង់ទី២ដ៏ប្រុងប្រយ័ត្ន ខ្សែរប្រយុទ្ធក្រូអាត កីឡាករIvan Perisic  បានស៊ុតបញ្ចូលទីនៅនាទីទី ៦៨

លទ្ធផល១ទល់១របស់ពួកគេបាននាំអោយមានការប្រកួតបន្ថែមម៉ោង១៥នាទីភាព​រីក​បានកើតមានឡើងសំរាប់ក្រុមក្រូអាតបន្ទាប់ពីMario Mandzukic បានទាត់​បាល់​បញ្ចូល​ទីរបស់អង់គ្លេសនាទីទី១០៩នាំអោយក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង។ក្រុមក្រូអាតនឹងត្រូវជួបជាមួយបារាំងនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យសប្ដាហ៍នេះនាក្រុងម៉ូស្គូ

ដោយឡែកអង់គ្លេសនៅសល់មួយប្រកួតទៀត ជួបជាមួយនឹងបែលហ្ស៊ិកក្នុងការប្រកួតយកលេខបីនៅថ្ងៃសៅរ៍ក្នុងទីក្រុង Saint Petersburg៕