Zinedine Zidane ប្រកាសលាលែងតំណែងពីគ្រូបង្វឹកក្រុម Real Madrid​ក្រោយដឹកនាំក្រុមឈ្នះពានChampions League

កីឡា៖លោក Zinedine Zidane បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុម Real Madrid បន្ទាប់ពីដឹកនាំក្លឹបបាល់ទាត់អេស្ប៉ាញមួយនេះអស់រយៈពេលពីឆ្នាំកន្លះរួចមក។

ការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ក៏មានរយៈពេលតិចជាងមួយសប្តាហ៍ក្រោយពីពីលោកបានដឹកនាំក្លឹបឈ្នះជើងឯកក្នុងក្របខ័ណ្ឌ Champions Leagueបីរដូវកាលជាប់គ្នា។

សូមជម្រាបជូនថាគ្រូបង្វឹកសញ្ជាតិបារាំងវ័យ 45 ឆ្នាំរូបនេះបានមកដឹកនាំក្រុមReal Madrid បន្ទាប់ពីលោក Rafael Benitez បានចាកចេញពីក្លិបនេះនៅខែមករាដើម​ឆ្នាំ២០១៦​។ក្នុង​នាម​គ្រូ​បង្វឹក​ក្លិប​លោក Zidaneបានដឹកនាំក្រុម ឈ្នះពានរង្វាន់ចំនួន9លើកក្នុង​នោះរួម​មាន​ពាន​រង្វាន់​នៅ​ក្រម​ខ័ណ្ឌLa Ligaមួយលើកផងដែរ៕