Junuzovic ខ្សែបម្រើសញ្ជាតិអូទ្រីសនឹងចាកចេញពីក្លិប Werder Bremen

កីឡា៖Zlatko Junuzovic និង Werder Bremen នឹងចែកផ្លូវគ្នានៅរដូវកាលក្រោយដែលភាគីទាំងពីរបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយតាមរយៈគេហទំព័រ ផ្លូវការរបស់ក្លិបកាលពីថ្ងៃចន្ទ។

បន្ទាប់ពីរួមរស់ជាមួយក្លិបរយៈពេល ៦ឆ្នាំកន្លះ Zlatko Junuzovicនឹងបញ្ចប់នៅរដូវក្តៅនេះដោយហេតុថាភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងលើកិច្ចសហការបន្ថែមទៀត។

Junuzovic បាននិយាយ”វាមិនមែនជាការសម្រេចចិត្តមួយដ៏ងាយស្រួលសម្រាប់ខ្ញុំនោះទេប៉ុន្តែ Bremen គឺជាក្លិបផ្ទេរលើកដំបូងរបស់ខ្ញុំនៅក្រៅប្រទេសហើយក្លិបបានផ្តល់ឱកាសឱ្យខ្ញុំបង្ហាញខ្លួននៅក្នុងលីកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ការសម្រេចចិត្តត្រូវបានធ្វើរួចទៅហើយប៉ុន្តែនៅតែមានសេចក្តីលម្អិតខ្លះ។យើងបានពិភាក្សាដូច្នេះខ្ញុំមិនអាចផ្តល់ព័ត៌មានបន្ថែមសម្រាប់ពេលនេះបានទេ”។

ខ្សែបម្រើកណ្តាលវ័យ 30 ឆ្នាំនិងជាប្រធានក្រុមបានចូលរួមលេងឱ្យក្រុម “Green-Whites”ផ្ទេរពីAustria Wien កាលពីខែមករាឆ្នាំ 2012 ។គេបានបង្ហាញខ្លួន 194 លើកជាមួយក្រុមនឹងធ្វើបាន 22 គ្រាប់។

ជាមួយគ្នានេះលោក Florian Kohfeldt គ្រូបង្វឹកក្លិបបាននិយាយថា៖យើងបានបញ្ជាក់ម្តងហើយម្តងទៀតពីសារៈសំខាន់របស់ Zlatko នឹងគុណភាពរបស់គាត់សម្រាប់ក្រុមនេះដូច្នេះខ្ញុំពិតជាចង់ឃើញគាត់លេងរដូវផ្សេងទៀតជាមួយយើងប៉ុន្តែខ្ញុំក៏អាចយល់ពីការសម្រេចចិត្តរបស់គាត់ផងដែរឥឡូវនេះគាត់ជាពេលធ្វើបានល្អ ខ្ញុំសង្ឃឹមថាគាត់នឹងអាចធ្វើអ្វីមួយថ្មីឬខុសប្លែក។ ខ្ញុំសង្ឃឹមថាគាត់នឹងមានអនាគតល្អបំផុតសម្រាប់ពេលអនាគត

Werder Bremen បានឈរនៅលើទី 12 នៃក្របខ័ណ្ឌ Bundesliga ។ ពួកគេនឹងប៉ះជាមួយ ក្រុម Borussia Dortmund លំដាប់ទី 3 ដើម្បីបញ្ចប់ជុំទី 32 នៅថ្ងៃអាទិត្យនេះ៕