Rafael Nadal ឈ្នះពានរង្វាន់ Monte Carlo Masters ៣ឆ្នាំជាប់ៗគ្នា

តេន្នីស៖កីឡាករRafael Nadal បានឈ្នះពានរង្វាន់ Monte Carlo Masters មួយផ្សេង​ទៀតកាលពីថ្ងៃអាទិត្យខណៈដែលកីឡាកររូបនេះត្រៀមសម្រាប់ព្រឹត្តិការណ៍French Open។

តាមស្កាយ៍ញ៉ូបានអោយដឹងថាNadal បានផ្តួលកីឡាករ Kei Nishikori ក្នុងលទ្ធផល 6-3 និង 6-2 ក្នុងវគ្គផ្តាច់ព្រ័ត្រឈ្នះពានរង្វាន់ជើងឯកលើកទី 11 ក្នុងរយៈពេល 14 ឆ្នាំនិងឈ្នះបីឆ្នាំជាប់ៗគ្នា។

លទ្ធផលនេះគឺមានសារៈសំខាន់ព្រោះ Nadal នឹងរក្សាតំណែងរបស់ខ្លួនជាកីឡាករលេខ 1 ពិភពលោក។ កីឡាករ Roger Federer អាចនឹងឡើ់ងប្រសិនបើ Nadal បរាជ័យក្នុងការប្រកួតនៅម៉ូណាកូនេះ។

អតីតជើងឯកសញ្ជាតិអេស្ប៉ាញរូបនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ពានរង្វាន់ French Open នៅខែក្រោយដែលជាពានរង្វាន់ធំមួយដែលគាត់បានឈ្នះ 10លើក។

កីឡាករ Nishikori របស់ជប៉ុនដែលលេខរៀងទី 36ពិភពលោកគឺជាគូប្រជែងនៅក្នុងការប្រកួតដំបូង។ កីឡាកររូបនេះបានឈ្នះការប្រកួតចុងក្រោយ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2016 ហើយបើទោះបីជាគាត់បានបាត់​បង់ការប្រកួតបួនលើកនៅលើដីឥដ្ឋក៏ដោយ Nishikori រីករាយក្នុងគ្រាដែលប៉ះជាមួយកីឡាករលំដា​ប់​ទី​១​ពិភពលោកនៅក្នុងដំណាក់កាលដំបូងនេះដែរ៕