អង្គរសង្រ្កាន្ត ឆ្នាំ២០១៨ រយៈពេល៤ថ្ងៃ ទទួលបានភ្ញៀវជាតិ-អន្តរជាតិកើនឡើង បើធៀបនឹងឆ្នាំ២០១៧

សៀមរាប៖យោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍រយៈពេល៤ថ្ងៃ (១៣១៦ខែមេសា) នៃព្រឹត្តិការណ៍អង្គរ សង្ក្រាន្តលើកទី៦នៅខេត្តសៀមរាបឆ្នាំ២០១៨នេះមាន ភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណ១.៨២លាននាក់បានចូលរួមទស្សនាកម្សាន្តស្ថិតក្នុងកំណើន១៥.១៤% ជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់បន្ថែមទៀតលើសពីឆ្នាំ២០១៧ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង១.៧៨លាននាក់កើន១៥.១៦% បើប្រៀបធៀបឆ្នាំ២០១៧និងភ្ញៀវអន្តរជាតិចំនួន៣៦,៦៩៤នាក់កើន១៤.២៥% ប្រៀបធៀបឆ្នាំ២០១៧។

ស្ថិតិភ្ញៀវទេសចរខាងលើនេះត្រូវបានបង្ហាញដោយឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានថ្លែងក្នុងកម្មវិធីប្រគុំតន្រី្តនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាមួយវត្តមានឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (...) ឯកឧត្តមសាយសំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបនិងវត្តមានយុវជនសមាជិកសមាជិកាស...កភ្ញៀវជាតិនិងអន្តរជាតិប្រជាពលរដ្ឋរាប់ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រីថោងខុនបានបន្តថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (...) គឺជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ដ៏ធំមួយរបស់កម្ពុជានៅលើទឹកដីអច្ឆរិយៈដែលត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ទាក់ទាញនិងជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យដ៏ធំទាំងឡាយដែលអាស៊ានបានជ្រើសរើសនិងផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំនៃការបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កាលពីឆ្នាំ២០១៧កន្លងទៅនេះ។ដែលព្រឹត្តិការណ៍លើកទី៦ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»

ឯកឧត្តមថោងខុនបានបន្តទៀតថាព្រឹត្តិការណ៍សង្ក្រាន្តគឺពិតជាបានផ្តល់នូវភាពសប្បាយរីករាយការជួបជុំគ្នាតាមរយៈការបង្ហាញនូវវប្បធម៌អរូបីយដូចជាល្បែងប្រជាប្រិយតន្រ្តីរបាំប្រពៃណីម្ហូបអាហារកីឡាទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែររួមជាមួយនឹងការលើកយកមកនូវកេរ្តិ៍តំណែលអរិយធម៌និងស្នាដៃនានារបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយព្រមជាមួយនេះ

សង្រ្កាន្តក៏បានផ្តល់ឱកាសជាច្រើនបន្ថែមទៀតដល់ប្រតិបត្តិករអាជីវករទេសចរណ៍អ្នកលក់ដូរទទួលបានប្រាក់ចំណូលកាន់តែច្រើននិងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីថោងខុន បានបង្ហាញរបាយការណ៍ជូនអំពី ស្ថិតិភ្ញៀវទេសចរដើរកំសាន្តទូទាំងប្រទេសនាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ពីថ្ងៃទី១៤១៦ខែមេសាឆ្នាំ២០១៨( បូកជាមួយនឹងអង្គរសង្រ្កាន្តខេត្តសៀមរាប )ទទួលបាន៖

អង្គរសង្ក្រាន្តថ្ងៃទី១៣១៦មេសាឆ្នាំ២០១៨៖សរុបភ្ញៀវជាតិមានចំនួន១,៧៨០,០១៦នាក់កើន១៥.១៦%

សរុបភ្ញៀវអន្តរជាតិមានចំនួន៣៦,៦៩៤នាក់កើន១៤.២៥%

ភ្ញៀវទេសចរដើរកំសាន្ពេលចូលឆ្នាំនៅ២៤ខេត្តក្រុងទៀតក្នុងរយៈពេល០៣ថ្ងៃទី (ថ្ងៃទី១៤១៦ខែមេសាឆ្នាំ២០១៨) មានចំនួនះ

ភ្ញៀវជាតិមានចំនួន៥,០៨៦,៩៦៤នាក់កើនឡើង២៣% ធៀបនឹងឆ្នាំ២០១៧មានចំនួន៤,១៣៥,៤៥៦

ភ្ញៀវអន្តរជាតិមានចំនួន៨៨,០៤២នាក់កើនឡើង៣៣.៣៧% ធៀបនឹងឆ្នាំ២០១៧មានចំនួន៦៦,០១១។

សរុបភ្ញៀវទេសចរសរុបបពេលចូលឆ្នាំ (រួមទាំងអង្គសង្ក្រានសៀមរាប ) មានចំនួ៥,១៧៥,០០៦នាក់កើន២៣% (ធៀបនឹងឆ្នាំ២០១៧មានចំនួន៤,២០១,៤៧៦នាក់)