បទចម្រៀង រាំស្តុប របស់ផលិតកម្មសាន់ដេ ត្រូវបានក្រសួង ពត៌មានបញ្ឈប់ការចាក់ផ្សាយ

ភ្នំពេញ៖ យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន បានជម្រាបទៅម្ចាស់ស្ថានីយ៍ទូរទស្សន៍ គ្រប់ប្រភេទឲ្យបញ្ឈប់ការចាក់ផ្សាយចំណងជើងបទ រាំស្តុប របស់ផលិតកម្មសាន់ដេ ដែលនៅក្នុងឈុតសម្តែងបទ ចម្រៀងនោះបាន ប្រើប្រាស់ឯកសណ្ឋានដែលមានស្លាក Logo របស់មន្ទីពេទ្យកាល់ម៉ែត្រ ដោយមិនមានការអនុញ្ញាតពីមន្ទីពេទ្យកាល់ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ទីពេទ្យ និងទឹកចិត្តក្នុងការបំពេញវិជ្ជាជីវៈរបស់បុគ្គលិករបស់មន្ទីពេទ្យកាល់ម៉ែត្រ ទាំងមូល៕