គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជូនដំណឹងស្តីពី ចលនាប្រលងប្រណាំងឆ្នេរស្អាត ប្រចាំឆ្នាំ២០១៨

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានឲ្យដឹងថា ដើម្បីបង្កើនភាព ប្រកួតប្រជែង ការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព និងស្មារតីទទួលខុសត្រូវ សក្តិសម ជា “តារារះនាទិសនិរតី” ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរស្អាត (Beach Eco-Label) លើកទី១ ឆ្នាំ២០១៨ ក្នុងនោះ ឆ្នេរសាធារណៈ ឆ្នេរឯកជន ឆ្នេរកែច្នៃ និងកោះ នៅតាមខេត្តតំបន់ឆ្នេរសមុទ្រ កម្ពុជាទាំងអស់ ត្រូវចូលរួមជាកាតព្វកិច្ចក្នុងចលនា ប្រឡងប្រណាំងឆ្នេរស្អាត (Beach Eco-Label)។

ក្នុងចលនាប្រលងប្រណាំងឆ្នេរស្អាត ប្រចាំឆ្នាំ២០១៨នេះ មានការចូលរួមចំនួនខេត្តក្នុងនោះរួមមាន៖ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត់ ខេត្តព្រះសីហនុ។

យោងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីអបអរសាទរ ការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសqមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដែលតម្រូវឲ្យវក្រសួងទេសចរណ៍ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តតំបន់ ឆ្នេរទាំង៤ ធ្វើការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរស្អាត (Beach Eco-Label) ដើម្បីជំរុញឲ្យមានការ ចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ”។

កាលបរិច្ឆេទសម្រាប់នីតិវិធីនៃចលនាប្រលងប្រណាំងឆ្នេរស្អាត មាននៅក្នុងសេចក្តីជូនដំណឹង៖