ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើហឹង្សារលើបណ្ឌិត​ ស៊ុយ​ សារ៉េត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីប្រើអំពើ ហឹង្សារលើរូបលោកបណ្ឌិតស៊ុយសារ៉េត​​

ជនសង្ស័យទាំង២នាក់ខាងលើមានទី.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ ទី២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក

ពាក់ព័ន្ធនិងករណីបុករះនេះបានកើតឡើងកាលពីវេលា ម៉ោង៥៖១០នាទីថ្ងៃទី១១ខែមិនាឆ្នាំ២០១៨ស្ថិតនៅម្តុំផ្សារ សាំហាន សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ មកចាប់បាននៅជិត មន្ទីរពេទ្យព្រះកុសុមះ(លោកសង្ឃ) សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសជាជនបង្កមានឈ្មោះ ស៊ុយសារ៉េតជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ បានដាក់ពាក្យបណ្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ​​ ដោយប្តឹងជនពាក់ព័ន្ធទាំងអស់ដែលប្រព្រឹត្តអំពើហិង្សាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងបណ្តឹងនេះបណ្ឌិតស៊ុយសារ៉េតស្នើសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធទាំងអស់និងទាមទារសំណងជំងឺចិត្តចំនួនមួយពាន់ពីររយលានរៀល