កូរ៉េខាងត្បូងនឹងពិភាក្សាកិច្ចចរចាការទូតជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីសេតវិមានដកមន្រ្តីជាន់ខ្ពស់

អន្តរជាតិ៖ប្រទេសកូរ៉េខាងត្បូងនិយាយថាខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកថាតើនឹងបន្តធ្វើកិច្ចចរចាររវា​ង​ក្រុមអ្នកការទូតកំពូលរបស់ខ្លួនដែលគ្រោងធ្វើនៅសប្តាហ៍នេះឫយ៉ាងណា​។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រីកង យ៉ុង វ៉ា គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរ​ទេសសហរដ្ឋអាមេរិកលោក Rex Tillersonនៅថ្ងៃសុក្រសប្ដាហ៍នេះ។

ក្រសួងការបរទេសរបស់ប្រទេសនេះបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នោះបន្ទាប់ពីលោករដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកRex Tillerson ត្រូវបានដកតំណែងភ្លាមៗដោយប្រធានាធិបតីលោកដូណាល់ ត្រាំ ដែល​ថា​កូរ៉េខាងត្បូងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាមេរិកនៅថ្នាក់ផ្សេងៗគ្នារវាងមេដឹកនាំ មន្រ្តីការទូតនិងមន្រ្តីការពារជាតិ។

ពាក់ព័ន្ធនឹងមូលហេតុដកតំណែងពីលោកTillerson ក្រសួងខាងលើបាននិយាយថាវាមិនមែនជាពេលវេលាសមរម្យសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងការធ្វើអត្ថាធិប្បាយអំពីការផ្លាស់ប្តូរបុគ្គ​លិកនៅក្នុងរដ្ឋបាលរបស់សហ​រដ្ឋអា​មេ​រិកនោះទេ៕