លោកMattisធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅក្រុងកាប៊ុល

អន្តរជាតិ៖រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានធ្វើដំណើរទស្សនៈនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយមិនបានប្រកាសជាសាធារណៈជាមុន ដែលលោកនិយាយថាសហរដ្ឋអាមេរិកកំពុងអោយសញ្ញាថាផ្នែកខ្លះនៃពួកតាលីបង់បានចង់បានកិច្ចចរចារសន្តិភាព។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានមុនពេលចុះចតនៅក្រុងកាប៊ុលលោក Mattis បាននិយាយថាក្រុមតូចៗមួយចំនួននៃពួកតាលីបង់ចង់បានកិច្ចចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ លោកបានបន្តថាវានៅមានច្រើនទៀតដែលរំពឹងថាពួកតាលីបង់ទាំងមូលនឹងធ្វើដូច្នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនNHKលោកMattis បានរៀបរាប់អំពីវិធីសាស្រ្តនេះបានធ្វើការបោសសម្អាតអ្នកប្រយុទ្ធនឿយហត់ដោយសារសង្គ្រាមដែលបានអូសបន្លាយអស់​រយៈពេលជាង16ឆ្នាំ។

លោកបានថ្លែងថា “ពិតណាស់វាកំពុងធ្វើការដើម្បីសំរេចបាននូវការផ្សះផ្សាឡើងវិញ។ ការ​ផ្សះផ្សានយោបាយមិនមែនជាជ័យជម្នះយោធាទេ។ ជ័យជំនះនេះនឹងក្លាយជាការផ្សះ​ផ្សា​នយោបាយ។មានការចាប់អារម្មណ៍ខ្លាំងដែលយើងបានរឹបអូសតំបន់ជាច្រើនពីក្រុមតាលីបង់។

លោក Mattis បានបន្តថាលោកនឹងជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ។ គោលជំហររបស់អាមេរិកគឺចង់ឱ្យក្រុងកាប៊ុលដឹកនាំឆ្ពោះទៅរកវិថីកិច្ចចរចា។

សូមជម្រាបជូនថាកាលពីខែមុនរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានទទូចអោយមានកិច្ចចរ​ចា​សន្តិភាពគ្មានលក្ខខណ្ឌជាមួយក្រុមតាលីបង់។ប៉ុន្តែ មកទល់ពេលនេះក្រុមនេះមិនបានធ្វើអត្ថាធិប្បាយឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ។

ក្នុងគោលបំណង បំបែកភាពទាល់ច្រកនិងបង្ខំក្រុមអ្នកបះបោរដើរទៅកាន់តុចរចាសហ​រដ្ឋ​អាមេរិកបានបង្កើនជំនួយយោធាអាហ្វហ្គានីស្ថាននិងបានបញ្ជូនកងទ័ពបន្ថែ​ម​​ព្រ​ម​ទាំ​ងបង្កើនការវាយប្រហារតាមអាកាសផងដែរ។កិច្ចខិតខំប្រឹងប្រែងនេះជាផ្នែក​​​មួយនៃយុទ្ធសាស្រ្តគ្រប់គ្រងថ្មីរបស់ Trump ដែលបានប្រកាសកាលពីឆ្នាំមុន៕