រថយន្តម៉ាកKIAប្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់រថយន្តក្រឡាប់ផ្ងាជើងនិងខ្ទៀតទៅប៉ះរថយន្តបាឡែនរងខូចខាត

ភ្នំពេញ៖នារីម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រាជោគបើកក្នុងល្បឿនលឿងដូចហោះបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់ហើយក្បាលនាគប៉ើងទៅបុករថយន្តកាមរីបាឡែន មួួយគ្រឿងទៀតកំពុងបើកបរបញ្ចាស់ទិសបណ្ដាលរងខូចខាតផ្នែកខាងមុខចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងម្ខាងតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ខែមិនាឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងចំនុចជិតការ៉ាសសាំងស្តុបបូកគោក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកKIAពាក់ស្លាកលេខ​ភ្នំពេញ.2AS1115បើកដោយនារីម្នាក់​ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន​ខណៈមកដល់ចំនុច​កើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងពេញទំហឹងបណ្ដាលឲ្យក្បាលនាគប៉ើងទៅបុក​ចំពីមុខរថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែនពណ័សពាក់ស្លាកលេខភ្នំពេញ.2AT5179បើកបរដោយប្រុសស្រីបួននាក់ទិសដៅពីកើតទៅលិចបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខរីឯរថយន្តបង្កក្រឡាប់ផ្ងា​ជើងម្ខាងតែសំណាងមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង​មកវាស់វែងដើម្បីស្ទូចរថយន្តបង្កនិងរថយន្តរងគ្រោះទៅការិយាល័យចរាចរណ៍ស្នងការរាជធានីភ្នំពេញរងចាំ​ដោះគ្នាតាមផ្លូវច្បាប់៕