ប្រជាការពារខណ្ឌដូនពេញ២នាក់ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិត ស្រាល នាំខ្លួនទៅសាកសួរនៅស្នងការ សង្ស័យពាក់ព័ន្ធករណីលោកបណ្ឌិត ស៊ុយ​ សារ៉េត

ភ្នំពេញ៖ បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅយប់ថ្ងៃទី១៣មីនា ឆ្នាំ២០១៨ថា ប្រជាកាពារខណ្ឌដូនពេញ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបាននាំខ្លួន យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបាននាំខ្លួនទៅកាន់ប៉ុស្ពិ៍នគបាលរដ្ឋបាលសង្កាត់ស្រះចក។

ពាក់ព័ន្ធនិងការនាំខ្លួនប្រជាការពារខណ្ឌដូនពេញទាំង២នាក់ខាងលើគឺសង្ស័យថា មានការពាក់ព័ន្ធករណីហឹង្សាលោកបណ្ឌិតស៊ុយសារ៉េតសាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ដែល ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ទោះបីជាយ៉ាងណា ការនាំខ្លួននេះហាក់នៅមានភាពលាក់លៀម គ្រាដែលបញ្ចូនប្រជាការពារទាំង២នាក់ខាងលើ គឺមានពាក់មួកការពារដោយពុំឲ្យស្គាល់អត្តសញ្ញាណនោះឡើយ។ដោយ៖ ម៉ូលី មាស