រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារឆែកឆេសិប្បកម្មកែឆ្នៃឈើខុសច្បាប់រឹបអូសឈើមួយចំនួននៅសង្កាត់ជ្រោយចង្វារ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨នៅដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិ៣ក្នុងភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកម្លាំងរដ្ឋាបាលព្រៃឈើរាជធានីភ្នំពេញដឹកនំាដោយលោកអ៊ុនសុវណ្ណារិទ្ធនាយរងរដ្ឋាលព្រៃឈើសហការជាមួយ និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេសិប្បកម្មកែឆ្នៃឈើខុសច្បាប់នៅដីឡូតិ៍មួយកន្លែងមាន៣ទីតាំងរឹបអូសបានឈើមិនទាន់កែឆ្នៃមួយចំនួន ។

ក្នុងប្រតិបត្តិការឆែកឆេនេះបានរឹបអូសយកឈើដុលមួយចំនួនធំនិងម៉ាសុីនកែឆ្នៃឈើ (ម៉ាសុីនតាប)ចំនួន២យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ។
នៅក្នុងសិប្បកម្មទាំង៣នោះមាន២ទីតាំងគឺទីតាំងDនិងទីតាំងEជាប្រភេទសិប្បកម្មកែឆ្នៃនិងទីតាំងAជាប្រភេទសន្ធិ ដែលមាន ទី១ឈ្មោះ អុិតចាន់ទី២ឈ្មោះសំគឹមសេងនិងទី៣របស់ឈ្មោះសានគន្ធីហើយសុទ្ធតែជាសិប្បកម្មខុសច្បាប់ទាំងអស់ ។

ក្នុងការចុះឆែកឆេទីតាំងសិប្បកម្មទាំង៣នោះ គេរកឈើប្រភេទបេងប្រភេទធ្នង់និងឈើលេខ១មួយចំនួនធំហើយសិប្បកម្មនីមួយៗបានរត់ការសុំខ្នងគ្រាក់ខាងលើៗអន្តរាគមន៍សម្បើមណាស់ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការធ្វើការយ៉ាងខ្លាំង។គេចាំមើលថាតើការសុំអន្តរាគមន៍ពីសំណាក់ម្ចាស់ឈើមានប្រសិទ្ធិភាពដែរឬទេ ៕