ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ ប្តឹងជនបង្កហឹង្សា ទារសំណង ១២០០លានរៀល

ភ្នំពេញ នៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ បានដាក់ពាក្យបណ្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ​​ ដោយប្តឹងជនពាក់ព័ន្ធទាំងអស់ដែលប្រព្រឹត្តអំពើហិង្សាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ

ក្នុងបណ្តឹងនេះបណ្ឌិតស៊ុយសារ៉េតស្នើសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធទាំងអស់និងទាមទារសំណងជំងឺចិត្តចំនួនមួយពាន់ពីររយលានរៀល

ពាក់ព័ន្ធនិងករណីបុករះនេះបានកើតឡើងកាលពីវេលា ម៉ោង៥៖១០នាទីថ្ងៃទី១១ខែមិនាឆ្នាំ២០១៨ស្ថិតនៅម្តុំផ្សារ សាំហាន សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ មកចាប់បាននៅជិត មន្ទីរពេទ្យព្រះកុសុមះ(លោកសង្ឃ) សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសជាជនបង្កមានឈ្មោះ ស៊ុយសារ៉េតជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ចំពោះករណីវាយទៅលើជនបង្កស្ទើតែនៅសល់តែដង្ហើមចង្រឹតនេះ យោងតាមប្រភពបានឲ្យដឹងថា សមត្ថកិច្ចបាននិង កំពុងមានវិធានការស្វែងរកបុគ្គលដែលបញ្ចេញកំហឹងទៅលើ ម្ចាស់រថយន្តដែលជាជនបង្ក យកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ។ ចំណែកឯពត៌មានថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានមនុស្សស្លាប់២នាក់ ត្រូវបានអាជ្ញាធរបដិសេធ និងគ្រាន់តែមានមនុស្ស២នាក់រងបួសប៉ុណ្ណោះ។