នាយកហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបានស្នើសុំឱ្យសមភាគីអាមេរិកផ្តល់ការលើកលែងចំពោះទីក្រុងសេអ៊ូលពីពន្ធនាំចូលដែកថែប

អន្តរជាតិ៖អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចកំពូលរបស់កូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ទៅកាន់សម​ភា​គី​អាមេរិករបស់លោកដើម្បីជម្រុញឱ្យរដ្ឋបាល ត្រាំ លើកលែងពន្ធគយពីកូរ៉េខាងត្បូងដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកនាំចេញក្នុងស្រុក។

ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនិយាយថាលិខិតរបស់លោក គីមដុង យន់ ដល់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Steven Mnuchin បានសម្តែងការព្រួយបារម្ភរបស់ក្រុងសេអ៊ូលចំពោះទង្វើនេះ។

លោកគីមបាននិយាយថាអាជីវកម្មផលិតដែកថែបនិងផលិតរថយន្តរបស់កូរ៉េបានបង្កើតការងារនៅសហ​រដ្ឋអា​មេ​រិក​តាមរយៈការវិនិយោគនៅក្នុងប្រទេសហើយទីក្រុងសេអ៊ូលសង្ឃឹមថាវិធានការពន្ធថ្មីនឹងមិនធ្វើឱ្យប៉ះពាល់ដល់​ទំនា​​ក់ទំនងទ្វេភាគីនោះទេ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុក៏គ្រោងនឹងជួបជាមួយលោក Mnuchin នៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 នៅអាហ្ស​​ង់ទីននាសប្តាហ៍ក្រោយដែលលោកទំនងជានឹងបញ្ជូនសារនេះជាថ្មីម្តងទៀត៕