ក្រុមជិះស្គីល្បឿនទឹកកកកូរ៉េខាងត្បូងបុរសទទួលមេដៃប្រាក់ខណៈន័រវេសឈ្នះមេដៃមាស

កីឡាអន្តរជាតិ៖គិតត្រូមថ្ងៃទី១២នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ព្យូងឆាងកូរ៉េខាងត្បូងនៅ មិនមានមេដៃមាសបន្ថែម នោះទេប៉ុន្តែប្រទេសម្ចាស់ផ្ទះមួយនេះបានទទួ​ល​មេដៃប្រាក់មួយគ្រឿងទៀតក្នុងវិញ្ញាសារជិះស្គីល្បឿនលឿនក្រុមបុរស។

បន្ទាប់ពីបានផ្តួលក្រុមនូវែលសេឡង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមកីឡាករកូរ៉េខាងត្បូងដែលមានលី សូង ហ៊ុន, គីម មិន ស៊ុក និងជុង ជេវ៉ុន បានជួបជាមួយន័រវែសនៅវគ្គផ្តាច់ព្រ័ត្រ។

ពួកគេចាញ់នៅវគ្គផ្តាច់ព្រ័ត្រ .. បញ្ចប់ក្នុងរយៈពេលបីនាទីនិង 38 វិនាទី។

ការបញ្ចប់ចំណាត់ថ្នាក់ទីពីរនេះគឺនាំអោយក្រុមរបស់កូរ៉េទទួលបានមេដៃប្រាក់ ពីរលើជាប់ៗគ្នារបស់ជាតិនៅក្នុងព្រឹត្តិការណ៍នេះ។

ជាមួយគ្នានេះ លោកលីក៏បានក្លាយជាអ្នកជិះស្គីល្បឿនលឿនរបស់អាស៊ីដំបូងគេដែលឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡារដូវរងាចំនួនបីលើកជាប់ៗគ្នាខណៈដែលលោកជុងអាយុ 17 ឆ្នាំបានក្លាយជាអ្នកជិះស្គីល្បឿនលឿនបំផុតរបស់កូរ៉េខាងត្បូងដែលឈ្នះមេដាយអូឡាំពិក៕