ក្រុងសៀមរាប ទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ាន ឆ្នាំ២០១៨

68

សៀមរាប៖នាព្រឹកថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ខេត្តសៀមរាប​ បានប្រារព្ធពិធី​ អបអរសាទរ​ ក្រុងសៀមរាប​ ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាត​ អាស៊ាន២០១៨។

ដោយការរីកចម្រើននូវសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ជាមួយគ្នានេះដែរ ខេត្តសៀមរាប ក៏មានការរីកចម្រើនលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ វិស័យដែល លេចធ្លោជាងគេគឺវិស័យទេសចរណ៍​ ដោយហេតុថាខេត្តសៀម រាប គឺជាទឹកដី នៃសម្បត្តិ បេតិកភណ្ឌវប្បធម៌ពិភពលោក ដ៏អស្ចារ្យ ដែលជាស្នាដៃឯកបន្សល់ទុកពី បុព្វបុរស ខ្មែរយើង និងជាទឹកដីពោរពេញទៅដោយ រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងប្រវត្តិ សាស្រ្តធម្មជាតិ ដ៏ចម្រើនសន្ធឹកសន្ធាប់ ដែលជម្រុញ ឲ្យតំបន់សៀម រាប អង្គរ នេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ សម្រា ប់ភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិ គ្រប់ មជ្ឈដ្ឋានជុំវិញពិភពលោក ។

គួររំលឹកផងដែរ ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានទទួលជ័យលាភីពានរង្វាន់ ដូចជា៖

-នៅក្នុងឆ្នាំ២០១៥ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត និងទទួលបាន ផ្ការំដួល ៣ ទង

-ឆ្នាំ២០១៥ ភ្នាក់ងារប្រឹក្សាយោបល់ទេសចរណ៍ (Trip Advisor) បាន ជ្រើសរើសខេត្តសៀមរាបជា គោលដៅ ទេសចរណ៍ពេញនិយមលេខ១ នៅអាស៊ី និងលេខ២ នៅលើពិភពលោក ។

-ឆ្នាំ២០១៦ ភ្នាក់ងារប្រឹក្សាយោបល់ទេសចរណ៍ Trip Advisor ក៏បាន ជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី និងបាន ជ្រើសរើសប្រាសាទអង្គរវត្តជារមណីយដ្ឋានទេសចរណ៍ទាក់ទាញ និងពេញនិយម នៅអាស៊ី ។ ហើយនឹងជ័យលាភី និងពានរង្វាន់ផ្សេងៗ ទៀត លើសពីនេះ នាពេលថ្មីៗដើមឆ្នាំ២០១៨ សម្រាប់ការចូលរួមចលនាប្រឡងប្រណាំងទីក្រុង ទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០១៨-២០២០ ដែលបានប្រព្រឹត្ត ទៅកាល ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ គណៈកម្មាធិការវាយតម្លៃ បានពិនិត្យ វាយតម្លៃ និងផ្តល់ពិន្ទុ ក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ឆ្នាំ២០១៨ ។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប