ពលរដ្ឋចិនរាប់លាននាក់ធ្វើដំណើរទៅកាន់ផ្ទះសម្បែងពួកគេសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ៖ពលរដ្ឋចិនរាប់លាននាក់នៅក្នុងប្រទេសចិនកំពុងជិះរថភ្លើងយន្តនិងរថយន្តនៅក្នុងការប្រញាប់ប្រញាល​ធ្វើដំណើរមុនថ្ងៃចូលឆ្នាំថ្មី។

ការធ្វើចំណាកស្រុកតាមរដូវនៅតាមផ្លូវមនុស្សចំនួនដ៏ធំបំផុតរបស់ពិភពលោ​ក​​ចាប់ផ្តើមពីរបីសប្តាហ៍មុនពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតរបស់ប្រ​ទេស​ចិននៅពេលប្រជាជនត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញឬក៏នាំគ្នាធ្វើដំណើរទៅកន្លែងកម្សាន្ត។

ប្រតិបត្តិករផ្លូវដែករបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថាអ្នកដំណើរ 98.8 លាននាក់បានជិះរថភ្លើងនៅទូទាំងប្រទេសក្នុងអំឡុងពេល 12 ថ្ងៃដំបូងនៃខែកុម្ភៈ។ ទីភ្នាក់ងារព័ត៌មានផ្លូវការចិនស៊ីនហួផ្លូ បាននិយាយថាមានមនុស្សជាង 1.1 លាននាក់ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ស្ថានីយ៍រថភ្លើងនៅប៉េកាំងនៅថ្ងៃអង្គារនិងថ្ងៃពុធ។

ជាមួយគ្នានេះទីភ្នាក់ងារទេសចរណ៍ Ctrip និងបណ្ឌិតសភាទេសចរណ៍ចិនក៏បានរកឃើញថាជាងមនុស្សជាង 6.5 លាន​នាក់រស់នៅក្រៅប្រទេស។

សូមជម្រាបជូនថា ការកើនឡើងនៃចំនួនជនជាតិចិនបានធ្វើដំណើរទៅក្រៅប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានឆ្លុះបញ្ចាំងពីភាពចម្រុងចម្រើនក្នុងចំណោមប្រជាជនថ្នាក់កណ្តាលនៅទីក្រុង៕