ប៉ូលិសអ៊ីស្រាអែលចោទប្រកាន់នាយករដ្ឋមន្ត្រីលោក Netanyahu ចំពោះករណីស៊ីសំណូកចំនួនពីរ

19

អន្តរជាតិ៖នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក  Benjamin Netanyahu កំពុងស្ថិតនៅក្នុងទឹកក្តៅខណៈដែលប៉ូលិសក្នុង​ស្រុកកំពុងស្វែងរកដីការចាប់ខ្លួនរបស់គាត់ចំពោះការចោទប្រកាន់ពីបទស៊ីសំណូក។

ការស៊ើបអង្កេតនេះត្រូវបានគេផ្តោតទៅលើនាយករដ្ឋមន្រ្តីលោក Netanyahu ​និងគ្រួសាររបស់លោកហើយលោកត្រូវ​បានសាកសួរនៅឯលំនៅដ្ឋានរបស់លោកកាលពីខែមុន។​

ករណីមួយក្នុងចំណោមករណីពីរដែលត្រូវបានគេស្គាល់ថាជាករណីទី 1000 ចោទប្រកាន់លោក Netanyahu ​ ពីការ​ទទួលអំណោយពីអ្នកមានទ្រព្យសម្បត្តិជាច្រើនរាប់បញ្ចូលទាំងតារាហូលីវូតលោក Arnon Milchanផងដែរ។

នៅក្នុងករណីដែលគេហៅថា Case 2000 លោកត្រូវបានគេចោទប្រកាន់ពីបទធ្វើកិច្ចព្រមព្រៀងជាមួយនឹងកា​សែត​ធំបំផុតទី 2 របស់ប្រទេសគឺ Yedioth Ahronoth ដើម្បីទទួលបានផលប្រយោជន៍ សម្រាប់ការវាយប្រហារដល់គូប្រជែងរបស់លោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះប៉ូលិសបាននិយាយថាឥឡូវនេះពួកគេមានភស្តុតាងគ្រប់គ្រាន់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអំពីការសង្ស័យការស៊ីសំណូកការក្លែងបន្លំនិងការរំលោភលើការទុកចិត្ត។

ពួកគេបានផ្តល់អនុសាសន៍មួយដើម្បីចោទប្រកាន់លោកនាយករដ្ឋមន្រ្តី និងការសម្រេចចិត្តចុងក្រោយថាតើលោក​គួរតែប្រឈមមុខនឹងការចោទប្រកាន់ដែលឥឡូវនេះស្ថិតនៅក្នុងដៃរបស់អគ្គមេធាវីរបស់ប្រទេសអ៊ីស្រា​អែល។

ជុំវិញព័ត៌មាននេះដែរ លោកNetanyahuបានធ្វើសន្និសីទកាសែតតាមទូរ ទស្ស ន៍ដើម្បីបដិសេធការចោទប្រកាន់ដែលហៅពួកគេថាគ្មានមូលដ្ឋានហើយបានច្រានចោលពាក្យចចាមអារ៉ាមដែលលោកចលាលែងពីតំណែង៕