អ្នកស៊ើបអង្កេត៖កំហុសបច្ចេកទេស និង កំហុសរបស់មនុស្សនៅពីក្រោយករណីធ្លាក់យន្ដហោះរុស្ស៊ី

17

អន្តរជាតិ៖ក្រុមអ្នកស៊ើបអង្កេតដែលកំពុងសិក្សានិងតាមដានការធ្លាក់យន្តហោះដឹកអ្នកដំណើរកាលពីថ្ងៃអាទិត្យនៅ​ប្រទេសរុស្ស៊ីបានភ្ជាប់បញ្ហារឧបករណ៍ចាប់សញ្ញាល្បឿនទឹកកកជាមួយឧបទ្ទវហេតុនេះ។

យន្ដហោះ Saratov Airlines បានធ្លាក់ចុះនៅប៉ុន្មាននាទីបន្ទាប់ពីចាកចេញពីព្រលានយន្តហោះមួយក្បែរក្រុងម៉ូ​ស្គូ​​​ដោយបានសម្លាប់មនុស្ស 71 នាក់នៅលើយន្តហោះ។បន្ទាប់ពីសិក្សាពីកំណត់ត្រាហោះហើរគណៈកម្មាធិការអា​កាស​​ចរណ៍អន្តរប្រ​ទេស​របស់រុស្ស៊ីបាននិយាយថាឧបករណ៍បានចាប់ផ្តើមបង្ហាញល្បឿនអានខុសៗគ្នា។

គណៈកម្មាធិក៏បានកត់សម្គាល់ថាអ្នកបើកយន្តហោះអាច ត្រូវបន្ទោសនៅពេល​ដែលពួកគេបរាជ័យក្នុងការបើកឯកតាកំដៅសម្រាប់ឧបករណ៍វាស់របស់យន្តហោះមុនពេលចេញដំណើរ៕