លោកត្រាំបានរិៈគន់ម្ដងទៀតជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវ៉ាស៊ីនតោន-សេអ៊ូល

អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិៈគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងសេអ៊ូល (FTA )ជាថ្មីម្ដងទៀត។

ថ្លែងទៅកាន់សមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរនៅសេតវិមាននៅអង្គា​​រនេះ​លោកប្រធានាធិបតី Trump បាន​និយាយថា FTA កូរ៉េខាងត្បូង-អាមេរិក គឺ “គ្រោះមហន្តរាយ” ។

លោកត្រាំបានថ្លែងយ៉ាងដូចច្នោះថា “ខ្ញុំចង់និយាយពាក្យដ៏សំខាន់។​ យើងមាន​ប្រទេសដែលកំពុងទាញយកផលប្រយោជន៍ពីពួកយើង។ពួកគេកំពុងគិតលុយពីពួកយើងនៅពេលយើងលក់ផលិ​តផលរបស់យើងទៅកាន់ប្រទេសទាំង​​​​នោះ តែនៅពេលពួកគេលក់ឱ្យយើងវិញយើងនឹងមិនគិតប្រាក់ពីពួកគេ។ យើងដូចជាមនុស្សឆោតល្ងង់ហើយខ្ញុំ​មិនចូលចិត្តវាទៀតទេយើងនឹងផ្លាស់ប្តូរវាហើយយើងនឹងធ្វើវាដោយយុត្តិធម៌។ អ្នកមើលទៅប្រទេសមួយចំនួននៃ​​​​ប្រទេសទាំងនេះមើលទៅនៅប្រទេសកូរ៉េខាងត្បូងមើលនៅប្រទេសជប៉ុនមើលទៅប្រទេសជាច្រើនហើយបន្ទា​ប់​មក​យើងការពារពួកគេនៅលើអ្វីផ្សេងទៀត។ ដូច្នេះយើងការពារអារ៉ាប៊ីសាអូឌីត។ ពួកគេបង់ឱ្យយើងនូវអ្វីដែលវាមានតម្លៃ»។”

សូមជម្រាបជូនថា ការអត្ថាធិប្បាយរបស់លោក Trump បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីមានសញ្ញាថាប្រ​ទេស​កូ​​រ៉េខាងត្បូងចិននិងជប៉ុនមានកំណើន ពាណិជ្ជកម្មលើសជាមួយអាមេរិក៕