បបួលសមត្ថកិច្ចវ៉ៃគ្នាខណៈបុរស២នាក់ជិះម៉ូតូបញ្រ្ចាស់ផ្លូវនៅរង្វង់មូលវិមានឯករាជ្យត្រូវសមត្ថកិច្ចឃាត់

ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានបុរស២នាក់ផឹកស្រាស្រវឹងជោកជិះម៉ូតូបញ្រ្ចាស់ផ្លូវនៅរង្វង់មូលវិមានឯករាជ្យ ត្រូវសមត្ថកិច្ចឃាត់ បែរជាប្រទាញប្រទុងហើយថែមទាំងបបួលសមត្ថកិច្ចវ៉ៃគ្នាត្រូវសមត្ថកិច្ចវាយខ្នោះ។

ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕