ស្រវឹងស្រាធ្លាក់ភ្នែកបើករឺុម៉កម៉ូតូកង់បីបុករថយន្តចតស្ងៀមពីក្រោយរួចលុតចង្គង់សូមអង្វរមិនមានលុយសងទេ

30

ភ្នំពេញ៖ បុរសពីនាក់ស្រវឹងស្រាជោគជាំបើករឺុម៉កម៉ូតូកង់បីបត់ឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តចតស្ងៀមពីក្រោយមុខខារ៉ាអូខេ(ឌឺមូន)ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំរួចចុះមកលុតចង្គង់សូមមេត្តាលើកលេងតែម្ចាស់រថយន្តមិនព្រម។

ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០-៥០នាទីយប់ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥មុខខារ៉ាអូខេ(ឌឺមូន)ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភពព័តមានពីម្ចាស់រឺុម៉កម៉ូតូកង់បីបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់និងមិត្តភក្តិម្នាក់ទៀតបានបើករឺុម៉កម៉ូតូកង់បីមួយគ្រឿងគ្មានស្លាកលេខទើបនិងចេញពីផឹកសុីជាលក្ខណះគ្រួរសានៅម្តុំផ្សារហេងលីបើកតាមផ្លូវលេខ២៦៥ទិសដៅពីលិចទៅកើតលុះបើកមដល់ចំណុចកើតខាងលើបានបត់ស្តាំដៃមកផ្លូវ២៦៥ក៍ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AN-6053ចតស្ងៀមនៅលើដងផ្លូវមុខខារ៉ាអូខេ(ឌឺមូន)ពេញទំហឹងបណ្តាលរថយន្តបែកខាងក្រោយនិងស្តុបខាងឆ្វេងខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នកណារងរបួស។ភ្លាមៗនោះម្ចាស់រឺុម៉កម៉ូតូកង់បីចុះមកលុតចង្គង់សូមក្តីមេត្តាដល់រូបគាត់ផងព្រោះគាត់គ្នានលុយសងសំណងទៅម្ចាស់រថយន្តនោះទេតែមិនបានសម្រេចទើបខាងម្ចាស់រថយន្តបានទំនាក់ទំងហៅសមត្ថកិច្ចឲ្យមកកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងរឺុម៉កម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕