បើករថយន្តបុកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងាជើងម្ខាងរងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ គូរស្នេហ៍១គូរ ស្ថិតក្នុងស្ថានភាពស្រវឹងបើករថយន្ត ក្នុង ល្បឿនយ៉ាងលឿន ចុះពីលើស្ពានជ្រោយចង្វារបានជ្រុលរបាំងថ្ម ដែលគេដាក់បែងចែងទិសដៅចរាចរណ៍នៅចំណុចគល់ស្ពានខាងកើត
បណ្តាលរថយន្តក្រឡាប់ផ្ងារជើង ខ្ទៀតចេញ បុរសនិងនារីដែលជាគូរស្នេហ៍ ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៤ កុម្ភៈ ២០១៨ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេញគូរស្នេហ៍មួយគូរ បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX300ពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ2U-3668បើកលើស្ពានជ្រោយចង្វាទិសដៅពីលិចទៅកើកបើកបរក្នុងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចកើតហេតុបានវ៉ានិងរថយន្តមួយគ្រឿងទៀតក៏វ៉ាក់អឺជាមួយនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំណែកអ្នកបើកបរ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដេកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះ មកវាស់វែង និងស្ទួចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំរដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕