ផ្ទុះអាវុធ១គ្រាប់ក្របួចបានជនសង្ស័យ៣នាក់និងរថយន្តមួយគ្រឿង

ភ្នំពេញ៖ បុរស៣នាក់ជិះក្នុងរថយន្តតាក់ស៊ីក្រហមត្រូវសមត្ថកិច្ចប្រឆាំងគ្រឿងនៃក្រសួងមហាផ្ទៃសង្ស័យក៏ជិះរថយន្តនឹងម៉ូតូប្រដេញឲ្យរថយន្តតាក់ស៊ីនោះឈប់តែមិនព្រមឈប់ក៏ព្យាយាមបើករត់គេចសមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់បានក្របួចបានជនសង្ស័យចំនួន៣នាក់ ។

ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរស៣នាក់ជិះរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងរបស់ក្រុមហ៊ុនតាក់ស៊ីក្រហមហើយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការដ្ឋាននគរបាលសង្ស័យបានតាមប្រកិតគ្នាមានរថយន្តសមត្ថកិច្ចផងនិងម៉ូតូផងតាមឲ្យរថយន្តនោះឈប់តែមិនឈប់ក៏បន្ថែមល្បឿនរឹតតែលឿនសមត្ថកិច្ចក៏ផ្ទុះអាវុធចំនួន១គ្រាប់ចំខាងក្រោយរថយន្តហើយបើករថយន្តគារថយន្តតាក់ស៊ីនោះឲ្យចូលគៀនក៏សមត្ថកិច្ចក្របួចបានជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមទាំងរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការស្រាវជ្រាវបន្តនិងធ្វើការទៅតាមនិតិធីច្បាប់ ៕