បុរសម្នាក់ញៀនថ្នាំជ្រុលប្រើហិង្សាទៅលើប្រពន្ធជាច្រើនលើកច្រើនសាចុងក្រោយនាងទ្រាំលែងបានប្តឹង​សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់

ភ្នំពេញ៖ប្តីញៀនថ្នាំបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនជាច្រើនលើកចុងក្រោយបានយកម្រាមដៃមួយគូចាក់ភ្នែកប្រពន្ធបណ្តាលឲ្យរងរបួសនាងទ្រាំលែងបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទីឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៨ស្ថិតនៅផ្លូវ៧០ផ្ទះលេខ០៥០Sក្រុម៨ភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

បុរសជាប្តីបង្កឈ្មោះគ្រៀលវារៈ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបររត់ម៉ូតូ​ឌុបស្នាក់នៅកន្លែងកើតហេតុ​ខាងលើស្ត្រីជាប្រពន្ធមានឈ្មោះនូ សុខជាអាយុ៣២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នា។

ប្រភពពត៌មានពីស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថាកន្លងមកប្តីរបស់នាងតែងតែរករឿងនាងនិងបង្ករហិង្សាជាច្រើនលើកច្រើសារមកលើរូបនាងហើយនៅយប់កើតហតុនៅម៉ោង៨យប់ថ្ងៃទី៩ខែកុម្ភះបុរសជាប្តីបានឲ្យរូបនាងទៅខ្ចីប្រាក់អ្នកដដៃដើម្បីលួសម៉ូតូកញ្ចាស់ដែលប្តីបញ្ចាំមិនដឹងយកលុយទៅចាយនៅឯណាតែនាងមិនព្រមទៅក៏លោកប្តីខឹងកើតជាហិង្សាមកលើរូបនាងដោយប្រតាយប្រតប់គ្នាប្តីបានយកម្រាមដៃនិងចង្អុលដៃខាងស្តាំមកចាក់ភ្នែករបស់នាងសំណាងល្អមិនខ្វាក់បណ្តាលឲ្យរងរបួសហើយរហូតមកដល់ថ្ងៃទី១២ខែកុម្ភៈនេះនាងបានមកប្តឹងឲ្យសសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំ​រឿងបញ្ជូនបន្តទៅសាដំបូងរាជនធានីភ្នំពេញចាត់ការតាមនិតិវិធី៕