ពលរដ្ឋនៅក្រុងហុងកុងមានសកម្មភាពដើរច្រើនជាងគេបំផុតនៅលើពិភពលោក

អន្តរជាតិ៖យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយមានឈ្មោះថា “Nature” បានអោយដឹងថាប្រជាជននៅហុងកុងមានអ្នកដើរថ្មីរជើងសកម្មបំផុតនៅក្នុងពិភពលោក។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស្ទែនហ្វដបានតាមដានសកម្មភាពដើររបស់មនុស្ស ៧០០ ពាន់នាក់នៅក្នុងប្រទេសចំនួន ៤៦ដោយប្រើប្រាស់កម្មវិធីរាប់ជំហានដែលដំឡើងនៅក្នុងទូរស័ព្ទទំនើប។

ទីក្រុងហុងកុងមានមនុស្សដើរជិត ៧ពាន់ជំហានក្នុងមួយថ្ងៃៗជាមធ្យមបានចេញមកនៅលើកំពូលតារាង។ ប្រទេសចិននិងអ៊ុយក្រែនស្ថិតក្នុងលេខរៀងបន្ទាប់ពីក្រុង​ហុងកុង។ភាពខុសគ្នានៃសកម្មភាពអ្នកថ្មើជើងត្រូវបានជះឥទ្ធិពលដោយដង់​ស៊ីតេប្រជាជននៅតាមទីក្រុងនិងកម្រិតនៃការដឹកជញ្ជូនសាធារណៈ៕