ស្ត្រីអ្នកលក់ឡេក្នុងបុរីប៉េងហួតម្នាក់ លែងលះជាមួយប្តីកន្លះឆ្នាំធ្លាប់លេបថ្នាំសម្លាប់ខ្លួនមិនស្លាប់ បែរជាស្លាប់ដោយសារចងក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពស្ត្រីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ១០ ផ្លូវអឹម១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ វ៉ា នួនសុភា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានកូនស្រីម្នាក់ក្នុងបន្ទុកគ្រួសារ។

បើតាមការអះអាងរបស់អតីតបុរសជាប្តីដែលមកមើលសាកសពស្ត្រីរងគ្រោះដល់កន្លែងកើតហេតុ បានឲ្យដឹងថា គាត់នឹងជនរងគ្រោះជាអតីតប្រពន្ធបានលែងលះគ្នាជាមួយគ្នាកន្លះឆ្នាំមកហើយ ដោយមានសាលក្រមតុលាការ និងបន្សល់ចំណងដៃកូនស្រីម្នាក់ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យកទៅពេទ្យជោរៃ។ លុះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច ជនរងគ្រោះបានយកក្រមាចងកធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេកស្លាប់ ពេលនោះអ្នកបម្រើក្នុងផ្ទះឃើញក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និង លោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ លោក អែល វិចិត្រ