កម្លាំងចម្រុះខណ្ឌដង្កោ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរនកោដ្ឋ» គម្រប់ខួប ៥ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងរដ្ឋបាលខណ្ឌដង្កោ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរនកោដ្ឋ» គម្រប់ខួប ៥ឆ្នាំ។

ពិធីនេះ មានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ រួមមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ចៅសង្កាត់ និងយុវជនខណ្ឌ ជាច្រើននាក់ ។

ក្នុងនោះដែរ ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរនកោដ្ឋ» គម្រប់ខួប ៥ឆ្នាំ នៅពេលនេះ គឺបា្ររព្ធឡើងក្នុងឆន្ទៈមោះមុត ក្នុងនាមជាកូនខ្មែរ សូមចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ថដ៏មហិមាដែលសម្តេចតា សម្តេចតាទួត មានចំពោះជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងទាំងអស់គ្នា និងសូមថ្វាយព្រះរាជមហាកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរំលឹកខួបឆ្នាំទី ៥ នៃការយាងសោយព្រះទិវង្គត ៕

ដោយ៖ លោក អែល វិចិត្រ